ប្រសិនបើអ្នកចូលរួមជាអនីតិជន (អាយុ 17 ឆ្នាំ ឬតិចជាងនេះ) ហើយការត្រួតពិនិត្យកំណត់ត្រារបស់ CPS Central Registry រកឃើញថាអ្នកបម្រើមានកំណត់ត្រានៃការរំលោភបំពាន ឬការធ្វេសប្រហែសលើកុមារ អ្នកបម្រើមិនអាចទទួលបានការទូទាត់ Medicaid ដើម្បីធ្វើការឱ្យអ្នកបានទេ។ ការត្រួតពិនិត្យកំណត់ត្រារបស់ Central Registry នេះនឹងត្រូវបានអនុវត្តលុះត្រាតែអ្នកចូលរួមជាអនីតិជន។